Wednesday, June 11, 2014

Story Behind The Song Called "Goodbye Cambodia" by King Norodom Sihanouk



'លាហើយកម្ពុជា' បទចំរៀងដែលត្រូវបាននិពន្ធ និង ច្រៀងដោយ សម្តេច នរោតម សីហនុ ជាបទចំរឿង ដែលមានប្រជាប្រីយ៍ភាពជាងគេ ក្នុងចំណោមបទចំរៀងជាច្រើន របស់ព្រះអង្គ។ តើមានហេតុផលអាថ៌កំបាំងអ្វី នៅពីក្រោយបទចំរៀងនេះ? ហេតុអ្វីបានជាព្រះអង្គ មានព្រះបន្ទូលថា លាហើយកម្ពុជា? តាមការស្មានមើលទៅ វាជារឿងគួរឲ្យយកម្សត់មួយ។

នៅថ្ងៃទី១៧ មេសា ១៩៧៥, គេថ្វាយដំណឹងដល់ សម្តេច សីហនុ ពីជ័យជំនះរបស់ ខ្មែរក្រហម។ ជាផ្លូវការ ព្រះអង្គ អបអរសាទរ នូវជ័យជំនះក្នុងបដិវត្តិន៍ ប៉ុន្តែ ជាឯកជន ព្រះអង្គទ្រង់ព្រួយព្រះទ័យ ទៅវិញ។ ហេតុអ្វីទៅ? ទំនងជាព្រះអង្គព្រះតម្រិះថា គេ (ខ្មែរក្រហម) លែងត្រូវការ ព្រះអង្គទៀតហើយ ព្រេាះព្រះអង្គរង់ចាំ ព័ត៌មាន ពីផ្ទៃក្នុងកម្ពុជា យ៉ាងយូរ និង បាត់ដំណឹងសូន្យឈឹង។ ព្រះអង្គក៏បានសម្រេច ព្រះទ័យថា នឹងរស់នៅនារទេស នៅព្យុងយ៉ាង រដ្ឋធានីនៃប្រទេសកូរេខាងជើង ដើម្បីគិចពីអ្នកសារព័ត៌មាន ដែលចេះតែតាមសួរ ព្រះអង្គ អំពីផ្ទៃក្នុង របស់ខ្មែរក្រហម ជាសំណួរដែលព្រះអង្គពិបាក នឹងឆ្លើយ ។ ព្រះអង្គបានយកលេសថា ព្រះមាតារបស់ព្រះអង្គ (មហាក្សត្រីយានី កុសុមៈ) មានព្រះសុខភាពមិនល្អ ជាមូលហេតុ ដែលធ្វើឲ្យ ព្រះអង្គត្រូវ ពន្យាពេល ត្រឡប់ទៅកម្ពុជាវិញ។ ប៉ុន្តែ មហាក្សត្រីយានី សោយទីវង្គត់ នៅចុងខែមេសា (១៩៧៥) ដែលធ្វើឲ្យជម្ហរ របស់ព្រអង្គ នៅតែមិនច្បាស់លាស់ ដូចមុនដដែល។

ទីនោះហើយ ដែលព្រះអង្គ និពន្ធបទ 'លាហើយកម្ពុជា' ប្រហែលជានៅចុង ខែមិថុនា ១៩៧៥។ ព្រះអង្គប្រាកដក្នុងព្រះទ័យថា នឹងមិនត្រលប់ជាន់ដីខ្មែរ ម្តងទៀតឡើយ។ (ព្រេាះ ព្រះអង្គមិនចង់ ជាប់ពាក់ព័ន្ធ នឹង កិច្ចការ របស់ខ្មែរក្រហម ទៀត។)

'Goodbye Cambodia/Farewell Cambodia', the song composed and sung by Prince Norodom Sihanouk, is one of the most popular among his several songs. What was the mysterious reason behind this song? Why did he say 'Goodbye Cambodia'? Presumably, it was a sad story.

On 17 April 1975, Prince Sihanouk was informed of the Khmer Rouge's victory. Officially, he congratulated the revolutionaries' victory, but privately he was badly shaken. Why? It seemed that he was abandoned when he awaited news from the interior of Cambodia, at length and in vain. He decided to go into voluntary exile at Pyongyang, capital of North Korea in order to escape from journalist who questioned him about the Khmer Rouge internal affair, which he found it difficult to answer. He gave the state of health of his mother, Queen Kossomak, as a reason for postponing his return to Cambodia. But the queen died in the last days of April and the prince's position was no clearer than before.

There, he wrote a song called "Goodbye Cambodia", at the end of May 1975. Convinced that he would never set foot on his native soil again. (Because he did not want to associate the affairs of the Khmer Rouge any more.)

(ទោះបីជាយ៉ាងណា ក៏ដោយ ខ្មែរក្រហម នៅត្រូវការ វត្តមានរបស់ ព្រះអង្គ ដើម្បីធ្វើ៎៌ឲ្យត្រឹមត្រូវ តាមច្បាប់ ទាំងក្នុងស្រុក និងក្រៅស្រុក។ នៅថ្ងៃទី១៨ កក្កដា ១៩៧៥ សារិន ឆក និង ធឿន ប្រសិទ្ធិ បានទៅព្យុងយ៉ាង និងបានយាងព្រះអង្គ ឲ្យត្រឡប់មកស្រុកខ្មែរវិញ តែព្រះអង្គបានបដិសេធ។ ក្រោយមក នៅថ្ងៃទី១៩ សីហា សម្តេច ប៉ែន នុត និង ខឿវ សំផន បានទៅយាង ព្រះអង្គ ម្តងទៀត ដោយសន្យាថា នឹងថ្វាយព្រះរាជតួនាទី ព្រះអង្គជា ព្រះប្រមុខរដ្ឋ អស់មួយជីវិត, ព្រះអង្គក៏បានយល់ព្រមតាមសំណូមពរ។)

(However, the Khmer Rouge needed his presence in order to legitimize its regime both at home and abroad. On 18 July 1975, Sarin Chhak and Thiounn Prasith went to Pyongyang and asked the prince to return, but he refused. Again, on 19 August Samdech Penn Nouth  and Khieu Samphan went and asked him to come home. He was promised that he would remain head of state for life, and agreed.)

Lyric:
Goodbye Cambodia
Unwillingly to say goodbye
My mind has been determining
To be with you all the time
We have been close together
And have gone through thick and thin
No matter what happens
I promise to be faithful to you
Thinking of you when I was away
My love to you has never died
Because you are my motherland
Even though I have to die
I always strive to be your servant and protector
To serve with a faithful heart
To be with you forever

*Reference: Francois Ponchaud (1978) Cambodia Year Zero, Translated from the French by Nancy Amphoux, London: Allen Lane, pp.192-93.
By Khath Bunthorn

1 comment:

  1. for someone else intake would you like to look at within to another country. awesome visa self esteem is considered each of our important purpose and we are rating usa study abroad consultancies in hyderabad
    simply because the most desirable nations consultancies as part of asian countries. we allow a person will throughout registering any fone visa available when it comes to highly much less time. found in north american if you are every knowledge about educational institutions and so univerisity we then allows you to.

    ReplyDelete